Form cover
Page 1 of 1

ពានរង្វាន់ឡាដាវ៉ាន់

ការប្រកួតស្នាដៃប្រលោមលោក លើកទី១ ឆ្នាំ២០២៥
ប្រធានបទ«ជីវិត និងក្ដីសង្ឃឹម»
ជីវិតនិងក្ដីសង្ឃឹមជាពន្លឺមួយដែលនាំផ្លូវមនុស្សទាំងឡាយ។ ជីវិតជាការធ្វើដំណើរមួយដែលមានទាំងភាពរីករាយ និង​វិញ្ញាសានានាដែលអនុញ្ញាតឱ្យយើងធំធាត់។ ឯក្ដីសង្ឃឹមជាកម្លាំងពិសេសមួយធ្វើឱ្យយើងជឿថានឹងមានអនាគតល្អប្រសើរ ទោះបីជួបបញ្ហាលំបាកយ៉ាងណា។ វាធ្វើឱ្យយើងស្រមើស្រមៃ តស៊ូ និងមើលឃើញសោភណ​របស់ពិភពដែលយើងរស់នៅទោះបីពិភពនោះមិនល្អឥតខ្ចោះក្ដី។
លក្ខខណ្ឌចូលរួម ៖ ១.បេក្ខជនត្រូវតែជនជាតិខ្មែរ អត្ថបទត្រូវសរសេរជាភាសាខ្មែរ។ ២.បេក្ខជនត្រូវភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះការដាក់បេក្ខភាពចូលរួមក្នុងការប្រកួតនេះ (១ទំព័រច្រើនបំផុត)។ ៣.ស្នាដៃដែលដាក់ចូលរួមប្រកួត ត្រូវតែគោរពតាមប្រធានបទ«ជីវិត និងក្តីសង្ឃឹម»។ ៤.ស្នាដៃដែលដាក់ចូលរួមប្រកួត ត្រូវផ្តោតសំខាន់សម្រាប់អ្នកអានដែលមានអាយុចាប់ពី១៥ឆ្នាំឡើង។ ៥.បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតបានតែ១គត់ ហើយត្រូវតែជាស្នាដៃដែលមិនធ្លាប់ទទួលបានចំណាត់ថ្នាក់ ពានរង្វាន់​ណាមួយពីមុនមក ឬមិនធ្លាប់បោះពុម្ពផ្សាយរួច។ ៦.ស្នាដៃត្រូវវាយជាអត្ថបទដោយប្រើយូនីកូដខ្មែរ ទំហំអក្សរ១២ ពុម្ពអក្សរ Khmer OS Battambang ខ្នាត A4 ប្រមាណពី​ ៧០ ទៅ ១០០ ទំព័រ។ ៧.ពាក្យពេចន៍ត្រូវគោរពតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ្យ ជួន ណាត។
កាលបរិច្ឆេទទទួលស្នាដៃ ៖ - ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាចជាកំហិត។

ជ័យលាភីនឹងទទួលបានរង្វាន់ ​៖

- លេខ១ ៖ ពាន វិញ្ញាបនបត្រ ថវិកា ២ ០០០ ០០០ រៀល

- លេខ២ ៖ ពាន វិញ្ញាបនបត្រ ថវិកា ១ ៥០០ ០០០ រៀល

- លេខ៣ ៖ ពាន វិញ្ញាបនបត្រ ថវិកា ១ ០០០ ០០០ រៀល

ការប្រកាស​ជ័យលាភី និងការ​ប្រគល់រង្វាន់​នឹងប្រព្រឹត្តទៅ​ក្នុងពិធីសម្ពោធពិព័រណ៍សៀវភៅកម្ពុជា​លើកទី​១២ នាដើមខែធ្នូ​ ឆ្នាំ​២០២៥។

សម្គាល់ ៖ អ្នកឈ្នះក្នុងការប្រកួតនឹងមានឱកាសបោះពុម្ពស្នាដៃ ដោយមានការដឹកនាំនិងសំណើកែលម្អពីស៊ីប៉ា។
ព័ត៌មានបន្ថែម តេឡេក្រាម ៖ (+៨៥៥)១៦៦៨៩១៩០ អ៊ីម៉ែល ៖ [email protected]
ដើម្បីចូលរួមប្រកួតស្នាដៃ សូមបំពេញបែបបទខាងក្រោម ៖

១.ឈ្មោះ

២.ភេទ

២.ភេទ
A
B
C

៣.ទូរស័ព្ទ

៤.ថ្ងៃ ខែ ឆ្នាំកំណើត

៥.សូមភ្ជាប់ប្រវត្តិរូបសង្ខេបរបស់អ្នក

៦.ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនជុំវិញការអាន ការសរសេរ និងការដាក់បេក្ខភាពចូលរួមប្រកួត

៧.អត្ថបទប្រលោមលោករបស់អ្នក

ហេតុអ្វីឡាដាវ៉ាន់?

ពានរង្វាន់ឡាដាវ៉ាន់គឺយកឈ្មោះតាមអ្នកស្រី ប៉ែន ឡាដាវ៉ាន់ (ឡាដា វ៉ាឡង់តាំង ឌុយឡាក់) ដែលជាជនភៀសខ្លួនខ្មែរម្នាក់ទៅរស់នៅប្រទេសបារាំងក្នុងឆ្នាំ១៩៧៩។

នៅឆ្នាំ២០២០ ស៊ីប៉ាបានបោះពុម្ពផ្សាយសៀវភៅប្រលោមលោកដែលអ្នកស្រី ឡាដាវ៉ាន់ ជាអ្នកតែងនិពន្ធ ក្រោមចំណងជើងថា «ឡាដាវ៉ាន់ ផ្កាអរគីដេព្រៃ» ដែលរម្លឹករឿងរ៉ាវកើតឡើងជាច្រើនដំណាក់កាលដែលអ្នកស្រី និងប្រជាជនខ្មែរធ្លាប់ឆ្លងកាត់ ទាំងជីវិតនៅជនបទ ជីវិតក្នុងសង្គ្រាម ការជួបជុំ និងការព្រាត់ប្រាសគ្នាក្រោយសង្គ្រាម។

ដោយសហការជាមួយលោក Christophe Vallantin Dulac ដែលជាស្វាមីរបស់អ្នកស្រី ឡាដាវ៉ាន់ ស៊ីប៉ាបង្កើត ពានរង្វាន់ឡាដាវ៉ាន់នេះឡើង ដោយនៅឆ្នាំ២០២៥នេះ យើងបានជ្រើសរើសប្រធានបទ «ជីវិត និងក្ដីសង្ឃឹម» គឺដើម្បី ៖ ១.រម្លឹកដល់ជីវិតតស៊ូរបស់អ្នកស្រី ឡាដាវ៉ាន់ ដែលទោះជាស្ថានភាពលំបាកយ៉ាងណា អ្នកស្រីនៅតែមានស្នាមញញឹមនិងក្ដីសង្ឃឹម។ ២.ផ្ដល់ឱកាសឱ្យអ្នកនិពន្ធខ្មែរ ឬអ្នកចូលចិត្តតែងនិពន្ធបង្ហាញស្នាដៃរបស់ខ្លួន។ ៣.ចូលរួមលើកស្ទួយវិស័យអំណានជាភាសាខ្មែរនៅកម្ពុជា។